លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន នឹងទៅចូលរួមកិច្ចប្រជុំស្ដីពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Aveyawady-Chao Phraya-Mekong)លើកទី៦ នៅប្រទេសមីយ៉ាន់ម៉ា នៅសប្ដាហ៍ក្រោយ។
លិខិតរបស់ក្រសួងការបរទេសចុះថ្ងៃទី១៦ មិថុនា បានឲ្យដឹងថា ការប្រជុំនេះនឹងមានប្រទេស៤ជាសមាជិកចូលរួម គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមិថុនា។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីអនុម័ត លើសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលលើកទី៦ និងទី៧ និងផែនការសកម្មភាពនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឆ្នាំ២០១៦-២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។