ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ថ្លែងសារចូលរួមរំលែកទុក្ខមរណភាពរបស់លោក លី ក្វាន់យូ (Lee Kuan Yew) ស្ថាបនិកនៃប្រទេសសិង្ហបុរី ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៣ មីនា ក្នុងអាយុ៩១ ឆ្នាំ ដោយសារជំងឺ។
លោក ហ៊ុន សែន គ្រោងនឹងបញ្ជូនមន្ត្រីតំណាងកម្ពុជាទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក លី ស៊ានឡុង (Lee Hsien Loong) ដែលជាកូនប្រុសបង្កើតរបស់លោក លី ក្វាន់យូ។
លោក លី ក្វាន់យូ ជាស្ថាបនិក និងជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ១៩៦៥ មក ហើយលោកបានដឹកនាំប្រទេសនេះ ឲ្យរីកចម្រើនបំផុតនៅក្នុងតំបន់ និងពិភពលោក។ មិនតែប៉ុណ្ណោះ លោកគឺជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់ក្នុងទ្វីបអាស៊ី និងក៏ជាសហស្ថាបនិកនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
