ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះរាជមាតា នរោត្ដម មុនីនាថ សីហនុ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងបេកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ៥ មីនា តទៅ។
ព្រះរាជសារចុះថ្ងៃទី ៤ មីនា ដែលឡាយព្រះហស្តលេខា ដោយព្រះបរមនាថ នរោត្ដម សីហមុនី បានផ្ញើសារដល់សាធារណជន ពីអវត្តមានរបស់ទ្រង់ក្នុងប្រទេសមួយរយៈ។ ក្នុងព្រះរាជសារបន្តថា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹងទទួលឋានៈជាប្រមុខរដ្ឋស្ដីទី ខណៈដែលព្រះមហាក្សត្រទ្រង់មិនមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចម៉ែ ជារឿយៗទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនរៀងរាល់៦ខែម្ដង តាមការណាត់របស់គ្រូពេទ្យចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
