ក្រសួងមហាផ្ទៃ សម្រេចយល់ព្រមចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធគិតគូរដល់ជនពិការ និងបន្ទប់ទឹកសម្រាប់ជនពិការ។ ការសម្រេចនេះ តាមការស្នើសុំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នៅថ្ងៃទី២៤ មីនា យោងលើចំណាររបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឲ្យដឹងថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនពិការគ្រប់ប្រភេទថ្នាក់ក្រោមជាតិ ក្នុងគោលបំណងជួយសម្រួលដល់ជនពិការក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងបន្ទប់ទឹកសម្រាប់ជនពិការស្របតាមច្បាប់ ស្ដីពីជនពិការ និងស្តង់ដារជាសកលសម្រាប់ជនពិការ ដោយចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០១៦ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
