ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា

ភរិយា​ប្រធាន​ធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក អូបាម៉ា (Barak Obama) គឺ​អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នឹង​មក​បំពេញ​ទស្សនកិច្ច​វប្បធម៌ នៅ​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី ២០ ដល់ ថ្ងៃ​ទី​២២ មីនា។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី៣ មីនា បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស៊្ហែល អូបាម៉ា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។