ក្រសួង​ការងារ​សុំ​ថៅកែ​រោងចក្រ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ

ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ជូន​ដំណឹង​ដល់​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ឲ្យ​ជួយ​សម្រួល​ដល់​កម្មករ និយោជិក​ទាំងអស់ ឲ្យ​បាន​ឈប់​សម្រាក​ក្នុង​​​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​បី​ថ្ងៃ​ ខាងមុខនេះ។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ចុះ​​ថ្ងៃ​ទី១០ កញ្ញា បាន​សុំ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អនុញ្ញាត​ឲ្យ​បុគ្គលិក កម្មករ​ទាំង​អស់​បាន​ឈប់សម្រាក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈពេល​​បី​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ​២៤ កញ្ញា ឆ្នាំ​២០០១៤។

ក្រៅ​ពី​នេះ ក្រសួង​ការងារ​បាន​ជំរុញ ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ បើក​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក និង​កម្មករ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ តែ​បើ​ពុំ​មាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល​មុន​ទេ សុំ​ឲ្យ​បើក​ប្រាក់​បុរេប្រទាន ឬ​ឲ្យ​ខ្ចី​មុន​ចំនួន​៥០ភាគរយ​នៃ​ប្រាក់​ឈ្នួល ដើម្បី​​ឲ្យ​បុគ្គលិក កម្មករ​បាន​ប្រើប្រាស់​ក្នុង​ពេល​បុណ្យ​ភ្ជុំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។