សាលា​ក្រុង​ភ្នំពេញ​ហាម​ការ​ហែ​ក្បួន​អបអរ​ពេល​ចូល​ឆ្នាំ​ចិន

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​នៅ​ថ្ងៃ​ទី​១៧ មករា ស្ដីពី​ការ​រៀប​ចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ដល់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។

ក្នុង​ឱកាស​បុណ្យ​ទាំង ៤​ថ្ងៃ​នោះ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់​ខាត​មួយ​ចំនួន ដូច​ជា មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញាត ហាម​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​ឧបករណ៍​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​មាន​សំឡេង​ផ្ទុះ និង​មិន​ឲ្យ​នាំ​ចូល និង​លក់​ឧបករណ៍​ទាំង​នេះ ព្រម​ទាំង​ហាម​មិន​ឲ្យ​លេង​ល្បែង​ស៊ី​សង​ជា​ដាច់​ខាត និង​មាន​ការ​ណែនាំ​លើ​ចំណុច​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​មួយ​ចំនួន​ផ្សេង​ទៀត។

សេចក្តី​ណែនាំ​ដដែល បាន​បញ្ជាក់​ថា ជន​ណា​ល្មើស​នឹង​បម្រាម​ទាំង​នោះ ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។