អង្គការ​ជន​ពិការ​បង្ហាញ​បញ្ហា​ប្រឈម​របស់​ជន​ពិការ​ក្នុង​ការ​រក​ការងារ​ធ្វើ

ដោយ ប្រាជ្ញ ចេវ
2016-02-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ងិន សៅរ័ត្ន ២០១៦ ៨៥៥
នាយក​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ថ្លែង​ក្នុង​វេទិកា​ការងារ​សម្រាប់​យុវជន​ពិការ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

អង្គការ​ជន​ពិការ​កម្ពុជា លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​ជន​ពិការ​ក្នុង​ការ​រក​ការងារ​ធ្វើ គឺ​បណ្ដាល​មក​ពី​ចំណេះ​ដឹង​របស់​ជន​ពិការ​នៅ​មាន​កម្រិត មិន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​សមស្រប​សម្រាប់​ជន​ពិការ ឥរិយាបថ​អវិជ្ជមាន​របស់​ម្ចាស់​សហគ្រាស​មក​លើ​ជន​ពិការ ការ​មិន​គាំទ្រ​ពី​គ្រួសារ និង​សហគមន៍ និង​ការ​គ្មាន​ទំនុក​ចិត្ត​របស់​ជន​ពិការ​ផ្ទាល់​តែ​ម្តង។

ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ក្នុង​វេទិកា​ការងារ​សម្រាប់​យុវជន​ពិការ នាយក​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ឲ្យ​ផ្តល់​ឱកាស​ការងារ និង​អាទិភាព​ដល់​ជន​ពិការ ដើម្បី​អាច​រក​ប្រាក់​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​ស្នើ​ទៅ​ជន​ពិការ​ខ្លួន​ឯង ត្រូវ​ព្យាយាម​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ផង​ដែរ៖ «យើង​ខ្ញុំ​សូម​អំពាវនាវ​គ្រប់​ស្ថាប័ន ជាពិសេស​វិស័យ​ឯកជន សុំ​ផ្តល់​ឱកាស​ជា​អាទិភាព​ដល់​ជន​ពិការ ដើម្បី​ឲ្យ​ពួកគាត់​រស់នៅ​បាន​ថ្លៃថ្នូរ»

អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​សព្វថ្ងៃ​បម្រើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ​ចំនួន ៤០​ស្ថាប័ន ជិត ៤.០០០​នាក់​ក្នុង​ឆ្នាំ​២០១៥។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្ដីពី​ការ​ជ្រើស​រើស​ជន​ពិការ​ចូល​បម្រើ​ការងារ​តាម​កូតា​កំណត់ នៅ​វិស័យ​រដ្ឋ​ចំនួន ២​ភាគរយ និង​វិស័យ​ឯកជន ១​ភាគរយ នៃ​បុគ្គលិក​សរុប ប៉ុន្តែ លោក ងិន សៅរ័ត្ន ថា​ចំនួន​ជន​ពិការ​ដែល​កំពុង​បម្រើ​ការងារ​នោះ មិន​បាន​ដូច​អនុក្រឹត្យ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល