អង្គការសហប្រជាជាតិ (អ.ស.ប) សម្រាប់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំសន្និសីទថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែធ្នូ ផ្ដោតលើការយកចិត្តទុកដាក់ពីបញ្ហាប្រឈមដល់កុមារ និងមនុស្សចាស់ កំពុងរស់នៅ ឬធ្វើការលើចិញ្ចើមផ្លូវនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ បានបញ្ជាក់ថា សន្និសីទនេះនឹងរិះរកវិធីដោះស្រាយផ្ដល់ការថែទាំឲ្យបានសមរម្យ និងគោរពសិទ្ធិពួកគេ។ ក្រៅពីនេះ ក៏នឹងសង្កត់ធ្ងន់ទៅលើការបង្កើតយុទ្ធសាស្ត្រ ដើម្បីផ្ដល់នូវដំណោះស្រាយយូរអង្វែងប្រកបដោយចីរភាព និងផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់ជនងាយរងគ្រោះបំផុត ក្នុងចំណោមជនកំពុងរស់នៅ និងធ្វើការនៅតាមចិញ្ចើមផ្លូវ រាប់ទាំងកុមារ ស្ត្រី អ្នកប្រកបរបរសេវាកម្សាន្ត ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
