គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតក្រុមការងារដើម្បីអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។
សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារវេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ចុះហត្ថលេខាដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ មករា បានបង្ហាញថា ក្រុមការងារអន្តរក្រសួង ក្នុងកិច្ចការផ្សព្វផ្សាយនេះ មានក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានដឹកជញ្ជូន ស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ជាដើម។
ប្រការ២ នៃសេចក្ដីសម្រេចថា ក្រុមការងារត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្ដីពីចរាចរណ៍ឲ្យទូលំទូលាយ តាមរយៈវិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូរូបភាពតាមទីសាធារណៈ ដើម្បីបង្កើនការយល់ដឹងពីច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
