ទាក់ទងនឹងការតវ៉ារបស់ជនភៀសខ្លួននៅកោះណាវរូ វិញ កាលពីថ្ងៃព្រហស្បតិ៍ ទី២ តុលា ម្សិលមិញនេះ មានជនភៀសខ្លួនមួយចំនួន រួមមានកុមារផង បានយកអំបោះដេរមាត់របស់ពួកគេ ដើម្បីសំដែងការតវ៉ាទៅនឹងគម្រោងរបស់រដ្ឋាភិបាលអូស្ត្រាលី បញ្ជូនពួកគេទៅកម្ពុជា។
សារព័ត៌មាន ឌឹហ្កាតឌៀន (The Guardian Australia online) បានរាយការណ៍ថា មានបុរស និងកុមារចំនួន ៦នាក់ បានដេរមាត់របស់ពួកគេភ្ជិតជាប់គ្នា ហើយមួយចំនួនទៀត បានធ្វើកូដកម្មបង្អត់អាហារ។ ការតវ៉ាជាបន្តបន្ទាប់ ដោយធ្វើបាបខ្លួនឯងនេះ បានធ្វើឡើងក្រោយពីពួកជនភៀសខ្លួនទាំងនេះដឹងថា រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងបញ្ជូនពួកគេទៅអោយរស់នៅក្នុងប្រទេសកម្ពុជា។
ជនភៀសខ្លួនបានប្រកាសតវ៉ាថា បើអោយពួកគេទៅនៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី អាចត្រឹមតែបញ្ជូនសាកសពរបស់ពួកគេទៅតែប៉ុណ្ណោះ។ ចំណែករដ្ឋាភិបាលកម្ពុជា កន្លងមកនេះ បានប្រកាសថា នឹងទទួលយកតែជនភៀសខ្លួនណាដែលស្ម័គ្រចិត្តមករស់នៅកម្ពុជា តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
