បាតុកម្មរបស់កម្មករនៅរោងចក្រជាច្រើន តាមបណ្ដោយដងផ្លូវវ៉េងស្រេង កន្លងទៅថ្មីៗនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលឱ្យបាន ១៦០ដុល្លារនោះ ត្រូវបានកងកម្លាំងអាជ្ញាធររដ្ឋាភិបាល បង្ក្រាបនិងចាប់ខ្លួនមនុស្សជាច្រើននាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្រោយមកតុលាការក៏បានសម្រេចឃុំខ្លួនមនុស្ស ១៣នាក់នៅក្នុងពន្ធនាគារ។
ក្រៅពីការប៉ះទង្គិចគ្នាដោយអំពើហិង្សា រវាងកងកម្លាំងអាជ្ញាធរនិងក្រុមបាតុករនេះ ក្រុមអាជ្ញាធរបានបាញ់កាំភ្លើងបណ្ដាលឲ្យមនុស្សយ៉ាងតិចចំនួន ៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។
ចំពោះការប៉ះទង្គិចគ្នាដោយអំពើហិង្សាមានរបួសនិងស្លាប់នេះ ប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្តមួយចំនួន បានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ។
សូមស្ដាប់មតិនិងការយល់ឃើញផ្សេងៗគ្នារបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
