បុគ្គលិក​កម្មករ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ

បុគ្គលិក​កម្មករ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​អ្នក​គ្រប់គ្រង​ជនជាតិ​បាំង រយៈពេល ៩​ថ្ងៃ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​៣ ខែ​ធ្នូ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក្រុម​កម្មករ​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​កូដកម្ម​តវ៉ា​ក្នុង​បរិវេណ​នៃ​ព្រលាន​យន្តហោះ​រយៈពេល​ខ្លី ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ចេញ​មុខ​ចរចា​រក​ដំណោះស្រាយ។

ក្រុម​បុគ្គលិក​កម្មករ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ព្រមាន​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ដោយ​មិន​កំណត់​ថ្ងៃ​ឈប់​ទេ ប្រសិន​បើ​អ្នក​គ្រប់គ្រង​ជនជាតិ​បារាំង មិន​ទទួល​យក​សំណើ​កម្មករ ដែល​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​នោះ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មក ក្រុម​បុគ្គលិក​កម្មករ បាន​ផ្ទុះ​កូដកម្ម​ឡើង ធ្វើ​ឲ្យ​មន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ចេញ​មុខ​ចរចា​ជាមួយ​តំណាង​កម្មករ​ជាច្រើន​លើក ក៏ប៉ុន្តែ​ការ​ចរចា​នោះ​មិន​មាន​លទ្ធផល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។