អង្គការតម្លាភាពកម្ពុជា (TI) រៀបចំវេទិកាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ បំបាត់ភាពក្រីក្រ និងនិទណ្ឌភាពនៅកម្ពុជា នាទីរួមខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៧ កញ្ញា។
មុននឹងចាប់ផ្ដើមវេទិកាសម្ដែងមតិ អ្នកចូលរួមទាំងអស់ដែលមកពីតំណាងអាជ្ញាធរខេត្ត សង្គមស៊ីវិល ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៤០០នាក់ បានដង្ហែជាក្បួនពីស្នាក់ការអង្គការលីកាដូ (Licadho) ខេត្តកំពង់ធំ ទៅកាន់វិទ្យាល័យកំពង់ធំ។
ការហែជាក្បួននោះ អ្នកចូលរួមមានកាន់បដា និងក្រមា ដោយមានខ្លឹមសារ៖ រួមគ្នាប្រឆាំងអំពើពុករលួយ វប្បធម៌និទណ្ឌភាព ដើម្បីកាត់បន្ថយភាពក្រីក្រជាដើម។
លោក ទីន ហ្សាការីយ៉ា ដែលបានទៅយកព័ត៌មានពីការហែក្បួននេះនៅខេត្តកំពង់ធំ រាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។