អង្គការ​តម្លាភាព​កម្ពុជា​ចែក​ប័ណ្ណ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ផ្លូវការ

អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) បាន​ចែក​ប័ណ្ណ ឬ​កាត​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ពលរដ្ឋ​ប្រើ ប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​២៤ មិថុនា។ ការ​ចែក​ប័ណ្ណ​នេះ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន (CJCC)។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថាកាត​នេះជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយតែ​អ្នក​ដែល​ទទួល​កាត​នេះ ត្រូវ មាន​ការ​ប្ដេជ្ញា​ចិត្ត​៥យ៉ាងទី១​ប្ដេជ្ញា​ចិត្ត​មិន​សូកទី២​ប្ដេជ្ញា​ចិត្ត​មិន​ទារ​សំណូកទី៣​ប្ដេជ្ញា​ចិត​រាយការណ៍​អំពើ​ពុករលួយឬ​បទ​ល្មើស​រំលោភ​អំណាចទី៤​ចូលរួម​ជាមួយ​សកម្មភាព​ដទៃ​ទៀត ដើម្បី​ប្រឆាំង​អំពើ​ពុករលួយនិង​ទី៥គាំទ្រ​ចំពោះ​មន្ត្រី​សាធារណៈ​ណា​ដែល​និយាយថា«ទេ»ចំពោះ​អំពើ​ពុករលួយបង្ហាញ​ថា​ខ្លួន​មាន​តម្លាភាពនិង​សុច្ចរិតភាព។ «»

លោក ព្រាប កុល បញ្ជាក់​ថាមក​ទល់​ពេល​នេះអង្គការ​តម្លាភាព​កម្ពុជា​បាន​ចែក​កាត​បាន​ជិត៨ពាន់​កាត​ហើយដល់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញនិង​នៅ​តាម​បណ្ដា​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។