កម្ពុជា-ថៃ​នឹង​បើក​កិច្ច​ប្រជុំ​ស្ដីពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​ទី​២៨​តុលា

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ នឹង​បើក​កិច្ច​ប្រជុំ​ទ្វេ​ភាគី​មួយ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៤ តុលា នេះ ឲ្យ​ដឹង​ថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​ដឹក​នាំ​ក្រុម​ការងារ​ខាង​ភាគី​កម្ពុជា ទៅ​ជួប​ភាគី​ថៃ ដែល​ដឹក​នាំ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ សូរ៉ាពង្ស តុវីចាក់ឆៃគល់ នៅ​ក្រុង​ប៉ោយប៉ែត ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​ពង្រឹង​សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​អំពី​ការ​បើក​ច្រក​ព្រំដែន​គោក​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​មួយ​ចំនួន​ទៀត ដើម្បី​សម្រួល​ចរាចរណ៍​ទំនិញ និង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ប្រសើរ​ជាង​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។