សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំភ្នំពេញ ចុះថ្ងៃទី២៨ មករា សរសេរថា កម្មវិធីនៃសៀវភៅបំណិនជីវិតនេះ អាចជួយបង្កើនចំណេះដឹងការងារមុខជំនាញជាមុន សម្រាប់សិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យ និងជាជំនួយសតិស្មារតី និងប្រាជ្ញាក្នុងការសិក្សាជំនាញពាណិជ្ជកម្ម សង្គមវិទ្យា ព័ត៌មានវិទ្យា និងវិជ្ជានិពន្ធពាក់ព័ន្ធប្រធានបទផ្សេងៗទៀត ដូចជា ផ្នែកបរិស្ថាន និងគ្រោះថ្នាក់គ្រឿងញៀនជាដើម។ ក្រៅពីនេះ សៀវភៅបំណិនជីវិតមានតួនាទីសម្រាប់បម្រើជាការចង្អុលបង្ហាញទិសនៃប្រព័ន្ធសិក្សាធិការកម្ពុជា ដែលនាំឲ្យសិស្សានុសិស្សឈ្លាសវៃ និងចេះផ្លាស់ប្ដូរទាន់សភាពការណ៍សកលលោកបាន។
ពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅបំណិតជីវិតនេះ ធ្វើឡើងនៅភ្នំពេញ ក្រោមអធិបតីភាពរបស់ អ្នកស្រី រីមេកា ប្លេក (Rebecca Black) ប្រធានបេសកកម្មនៃទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អន្តរជាតិអាមេរិក ហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) ទទួលបន្ទុកផ្នែកការអភិវឌ្ឍវិស័យការសិក្សាមូលដ្ឋាននៅកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសិក្សាធិការកម្ពុជា និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
