ប្រធានក្រុមភាគតិចនៃសភាអាមេរិកាំង ពីខាងគណបក្សប្រជាធិបតេយ្យ គឺអ្នកស្រី ណេនស៊ី ប៉ីឡូស៊ី (Nancy Pelosi) ដឹកនាំគណៈប្រតិភូសភាអាមេរិកទៅទស្សនកិច្ចនៅប្រទេសអាស៊ីមួយចំនួន រួមមាន ប្រទេសកម្ពុជា ភូមា ឬមីយ៉ាន់ម៉ា កូរ៉េ វៀតណាម និងប្រទេសជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៥នេះគណៈប្រតិភូបានមកដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺផ្ដោតទៅលើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក លើវិស័យមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់បញ្ហាសិទ្ធិមនុស្សនិងពាណិជ្ជកម្ម។
ទស្សនកិច្ចរបស់ប្រធានក្រុមភាគតិចនៃសភាអាមេរិកាំងនេះធ្វើឡើងមួយសប្ដាហ៍គត់ បន្ទាប់ពីទស្សកិច្ចរបស់ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ដែលបានមកទស្សនកិច្ចខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ទី២១មីនា សប្តាហ៍កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
