ពលរដ្ឋមកពីស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្ដាល រួមគ្នាចាប់ទូកវៀតណាម ពីរគ្រឿង ដែលពួកគាត់អះអាងថា ប្រើឧបករណ៍នេសាទត្រីខុសច្បាប់ នៅព្រឹកថ្ងៃទី៣០ តុលា។
ពលរដ្ឋស្រុកកៀនស្វាយ ម្នាក់ គឺលោក ប៊ន បាន ថ្លែងថា ទូកវៀតណាម តែងតែចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ដូចជា ឧបករណ៍ឆក់ត្រី និងអួនក្រឡាល្អិត។ ប៉ុន្តែ ពេលពួកលោកអូសទូកមកដល់ច្រាំង មិនឃើញឧបករណ៍ឆក់នោះទេ គឺឃើញត្រឹមតែសំណាញ់ និងអួនប៉ុណ្ណោះ។ ពួកលោកសន្និដ្ឋានថា អ្នកនេសាទវៀតណាម នោះ ទម្លាក់ឧបករណ៍ឆក់ត្រីនោះចូលក្នុងបឹង មុនពេលចាប់បាន៖ «សំឡេង»។
ពលរដ្ឋអះអាងថា ពួកគាត់ជាង ១០០នាក់ ដែលចុះចាប់អ្នកនេសាទនោះ មកភូមិរាំងដេក កោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ និងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកណ្ដាល គឺលោក ម៉ែន មករា បញ្ជាក់ថា ការនេសាទខុសច្បាប់នៅក្នុងខេត្តនេះពិតជាមានមែន។ លោកទទូចឱ្យអាជ្ញាធរអនុវត្តតាមច្បាប់ ប្រសិនបើអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់។
វិទ្យុអាស៊ីសេរី មិនទទួលបានការបញ្ជាក់ពីអាជ្ញាធរថានឹងចាត់វិធានការចំពោះអ្នកនេសាទវៀតណាម នោះយ៉ាងណាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
