ការបង្រ្កាបហិង្សារបស់កំលាំងប្រដាប់អាវុធ ទៅលើ​កម្មកររោងចក្រសួនកាណាឌីយ៉ា​

0:00 / 0:00

ការ​ប្រឈម​មុខ​រវាង​សមត្ថ​កិច្ច​ចម្រុះ​ និង​កម្មករ​រោងចក្រ​ នៅ​តំបន់សួន​ឧស្សាហកម្ម «​កាណាឌីយ៉ា»​ ស្ថិត​នៅ​លើ​ផ្លូវ​វ៉េង​ស្រេង​ បាន​អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី​២​ រហូត​មក​ដល់​ម៉ោង ​២​រំលង​អាធ្រាត​ នៃ​ថ្ងៃ​ទី​៣​ ថ្ងៃ​សុក្រ ​នេះ​។
ក្នុង​ហេតុការណ៍​នោះ​ កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​ ១​ពាន់​នាក់​ បាន​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​កម្មករ​ ដោយ​បាញ់​គ្នា​នឹង​ចំពាម​ និង​គប់​ដោយ​ដុំ​ថ្ម​។ រី​ឯ​ក្រុម​អាជ្ញាធរ​ក៏​បាន​គប់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​ក្រុម​កម្មករ​ដែរ​។
សូម​ស្តាប់​សេចក្តី​រាយការណ៍​ផ្ទាល់​របស់​ លោក​ ឡេង​ ម៉ាលី​ ពី​កន្លែង​កើត​ហេតុ​ កាល​ពី​ម៉ោង​ ២​រំលង​អាធ្រាត​ ថ្ងៃ​សុក្រ ​នេះ​៖

កងកម្លាំងប៉េអឹមក្រុងកំពុងចោមរោមចាប់វាយទាត់ធាក់យុវជនម្នាក់ ដែលឈរមើលហេតុការណ៍ នៅកែងផ្លូវវ៉េងស្រេង ត្រង់ចំណុចលូប្រាំ។
កងកម្លាំងប៉េអឹមក្រុងកំពុងចោមរោមចាប់វាយទាត់ធាក់យុវជនម្នាក់ ដែលឈរមើលហេតុការណ៍ នៅកែងផ្លូវវ៉េងស្រេង ត្រង់ចំណុចលូប្រាំ។ (RFA/Uon Chhin)
ប៉ូលិសគប់គ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែកចូលចំណុចដែលកម្មករតវ៉ាឈរជើង។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕