អង្គការរូមធូរីដកម្ពុជា(Room to Read) ប្រកាសជ្រើសរើសអ្នកដែលចង់ក្លាយជាអ្នកតែងនិពន្ធរឿងសម្រាប់កុមារ។
សេចក្ដីជូនដំណឹងរបស់អង្គការរូមធូរីដកម្ពុជា ឲ្យដឹងថា កម្មវិធីជ្រើសរើសអ្នកតែងនិពន្ធនេះ សម្រាប់ពលរដ្ឋគ្រប់រូបដែលចង់ក្លាយជាអ្នកជាអ្នកនិពន្ធ ដោយចាប់ផ្ដើមបណ្ដុះបណ្ដាលពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០១៥ ក្នុងរយៈពេល៤ថ្ងៃ។
លក្ខខណ្ឌនៃការជ្រើសរើស គឺអ្នកដាក់ពាក្យទាំងពីរភេទ ត្រូវផ្ញើប្រវត្តិរូបសង្ខេបមិនលើសពី១ទំព័រ ភ្ជាប់ជាមួយស្នាដៃនិពន្ធដោយសេរី ទាក់ទងនឹងរឿងសម្រាប់កុមារពីអាយុ៦-១២ឆ្នាំ ដែលមិនឲ្យលើសពី២០០ពាក្យ ឬ៣ទំព័រ។
កម្មវិធីនេះចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នៅការិយាល័យអង្គការរូមធូរីដ ផ្ទះលេខ១១១ ផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឬផ្ញើតាមសារអេឡិចត្រូនិច៖ Rattana.huy@roomtoread.org៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
