អ្នកស្រី ហាន់ ខឿន ជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់កូនស្រីអ្នកស្រី ឈ្មោះ ហាន់ ឆាយលីណា អាយុ ២១ឆ្នាំ បានបាត់ដំណឹងបន្ទាប់ពីបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនជ្រើសរើសពលករ ធី.អែន.ធី (T&T Co., Ltd) តាំងពីឆ្នាំ២០១០ មក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ធី.អែន.ធី ដើម្បីបំភ្លឺបញ្ហានេះបានទេ។
អ្នកស្រីបានបន្តថា កាលពីទៅធ្វើការ ៨ខែដំបូង កូនអ្នកស្រីតែងទូរស័ព្ទមកលេងផ្ទះ តែតពីនោះមក កូនអ្នកស្រីបាត់ដំណឹងសូន្យឈឹង។ អ្នកស្រីធ្លាប់បានដើរស្វែងរកបទអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយរកដំណឹងកូនស្រីគាត់ ក៏ប៉ុន្តែនៅរកមិនឃើញសោះ ហេតុនេះហើយទើបអ្នកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងមកអង្គការសិទ្ធិមនុស្សឱ្យជួយស្វែងរក។
លោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកោះកុង មានប្រសាសន៍ថា ខាងលោកនឹងរៀបចំពាក្យបណ្ដឹងទៅការិយាល័យជួញដូរមនុស្សនៅខេត្តកោះកុង នៅពេលឆាប់ៗនេះ ហើយបញ្ជូនពាក្យបណ្ដឹងនេះទៅកាន់អង្គការសង្គមស៊ីវិលនានា ដែលពាក់ព័ន្ធនឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយស្វែងរកក្មេងស្រីដែលបាត់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
