ថៅកែដំឡូងជនជាតិថៃ ដែលបាញ់ពលករខ្មែរម្នាក់ស្លាប់នៅស្រុកអារាញ់ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា។
អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ លោក ប៊ុន សុខវិបុល មានប្រសាសន៍យ៉ាងខ្លីថា ជនសង្ស័យបានចូលខ្លួនទៅឲ្យតម្រួតថៃ ចាប់ដោយខ្លួនឯង ហើយសមត្ថកិច្ចថៃ បានបញ្ជូនជនសង្ស័យទៅតុលាការនៅខេត្តស្រះកែវ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៖ « គាត់ចូលប្រគល់ទៅខ្លួនឲ្យ ប៉ូលិសចាប់ ក្រោយពីយើងទៅសហការជាមួយសមត្ថកិច្ចថៃ ប្រមាណ ២ម៉ោង » ។
ទោះជាយ៉ាងណា លោក ប៊ុន សុខវិបុល ពុំបានបញ្ជាក់ថា ថៅកែជនជាតិថៃ ដែលបាញ់សម្លាប់ពលករខ្មែរនោះឈ្មោះអ្វីនោះទេ។
ពលករខ្មែរម្នាក់ឈ្មោះ សរ ងី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានថៅកែជនជាតិថៃ បាញ់ស្លាប់ក្នុងចម្ការដំឡូងមីនៅខេត្តស្រះកែវ ប្រទេសថៃ ក្នុងរឿងទំនាស់ពាក្យសម្ដីកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
