កម្មករសំណង់ចំនួន២នាក់ស្លាប់ និង១៦នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយសាររថយន្តធ្លាក់ផ្លូវចំណោតនៅខេត្តកោះកុង។
ស្នងការនគរបាលខេត្តកោះកុង លោក សំ ឃិតវៀន ថ្លែងនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ថានៅវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី៩ វិច្ឆិកា រថយន្តស្ទូចប្រភេទ៦តោនដឹកកម្មករសំណង់ចំនួន១៨នាក់ ចេញដំណើរពីខេត្តកំពង់ស្ពឺ ទៅទីរួមខេត្តកោះកុង ហើយបានក្រឡាប់ធ្លាក់ចំណោទតាតៃ ក្នុងស្រុកកោះកុង ដោយសាររថយន្តនោះដាច់ហ្វ្រាំង ដែលបណ្ដាលអ្នករបួសមួយចំនួនទៀតធ្លាក់ទៅក្នុងជ្រោះ៖ «មេការគាត់ទទួលម៉ៅការសំណង់ ហើយគាត់ដឹកគ្រឿងសម្ភារៈសំណង់ជាមួយកម្មករមកជាមួយគ្នា។ ឡាននេះវាដាច់ហ្វ្រាំង វាចុះលឿនទៅក្រឡាប់។ ឡានប្រភេទកង់៦ដូចជា សាំយ៉ុងដែរ ខ្ញុំមិនទាន់បានមើលច្បាស់ព្រោះឡានវានៅឆ្ងាយ»។
អ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
