គម្រោង​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​នៅ​កំពង់ធំ​បាន​សម្រេច​៦០​ភាគរយ

គម្រោង​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រៃ​គុក ខេត្ត​កំពង់ធំ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក្នុង​គម្រោង​ទឹក​ប្រាក់ ២.១​លាន​ដុល្លារ បាន​សម្រេច​បាន​តែ ៦០​ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល​រយៈ​ពេល​អនុវត្ត​គម្រោង​នេះ បាន​ខិត​ជិត​ដល់​ទី​បញ្ចប់​ក្នុង​រយៈ​ពេល ៤ ទៅ ៥​ខែ ​ខាង​មុខ​នេះ។

0:00 / 0:00

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១១ ADB បាន​បង្កើត​គម្រោង​មួយ​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្រី​ក្រ​ចំនួន ១២.០០០​គ្រួសារ​ នៅ​ភូមិ​ចំនួន​១១ ដែល​រស់​នៅ​តំបន់​ក្បែរ​ប្រាសាទ​សម្បូរណ៍​ព្រៃ​គុក។

គម្រោង​នេះ​ផ្ដល់​ទន់​បង្កើត​ផ្សារ​ទេសចរណ៍ ដូច​ជា​ផ្សារ​រាត្រី សង់​ផ្សារ​សហគមន៍ សិប្បកម្ម​ផលិត​ស្ករ​ត្នោត និ​គ្រាប់​ស្វាយចន្ទី ដើម្បី​លក់​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​មើល​ប្រាសាទ​ព្រៃ​គុក ដែល​អាច​ជួយផ្ដល់​ប្រាក់​ចំណូល​ឲ្យ​ពួកគាត់​បាន​ប្រសើរ​ជាង​សព្វថ្ងៃ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក អាន ស៊ីថាវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។