អាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួនអ្នកតវ៉ា៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ នៅព្រឹកថ្ងៃទី ១១ វិច្ឆិកា ក្នុងពេលប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ប្រមូលផ្ដុំគ្នា តវ៉ា ទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកទាំង៦នាក់ ដែលត្រូវចាប់ខ្លួនកាលពីម្សិលមិញនៅមុខសាលារាជធានីភ្នំពេញ។ ក្នុងពេលបង្ក្រាបនិងចាប់ខ្លួននោះ មានស្ត្រីមួយរូបសន្លប់។
ការចាប់ខ្លួននេះធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានអ្នកស្រី ហេង ពេជ្រ (អ្នកបឹងកក់) អ្នកស្រី ផុន ស្រីទូច (អតីតអ្នកបឹងកក់) អ្នកស្រី ភួង សុភាព (សហគមន៍ថ្មគោល) ព្រះតេជព្រះគុណ សឺន ហាយ គង់នៅវត្តស្ទឹងមានជ័យ និងស្ត្រីម្នាក់សន្លប់គឺអ្នកស្រី ផែក ចាន់រស្មី៕
[ ចុចដើម្បីស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។