សេចក្តីប្រកាសរបស់សាលាក្រុង ចុះថ្ងៃទី២៩ ខែមីនា បានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរបរិស្ថាន ព្រមទាំងមន្ទីរពាក់ព័ន្ធដទៃទៀត ត្រូវសហការគ្នាលាងសម្អាត ថែទាំ និងរក្សាអនាម័យតាមដងផ្លូវទាំងពីរនេះឲ្យបានស្អាតជាប្រចាំ។
ប្រធានប្រតិបត្តិនៃសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា លោក សុខ ឈាង ដែលបានទទួលសេចក្តីប្រកាសនេះ បានមានប្រសាសន៍ថា សមាគមរបស់លោកមានរថយន្តធុនធំ ១.០០០គ្រឿង ធ្វើចរាចរតាមបណ្តោយផ្លូវនានានៅរាជធានីភ្នំពេញ ជាពិសេសផ្លូវលេខ៥៩៨ នោះ បានត្អូញត្អែរពីការលំបាកធ្វើចរាចរពេលបិទផ្លូវនោះ។
លោក សុខ ឈាង៖ «កន្លែងឆៀកឡានអីហ្នឹងនៅផ្លូវលេខ៥៩៨ ហ្នឹង ដល់អីចឹងទៅ យើងត្រូវការបញ្ជាក់បន្ថែមពីគាត់ដែរ ពីព្រោះបើសិនជាគាត់ទុកផ្លូវមួយច្រកពីខាងព្រែកព្នៅមកអីចឹងទៅ អាចធ្វើយ៉ាងម៉េចឲ្យឡានហ្នឹងចូលឆៀកបាន ពីព្រោះបិទអាហ្នឹង កន្លែងឆៀកឡាននៅផ្លូវលេខ៥៩៨ កាលណាគាត់បិទអាហ្នឹង ពួកខ្ញុំអត់មានផ្លូវចេញចូលសម្រាប់ឆៀកឡានទេ នៅពេលឡានចូលឆៀកទៅ គាត់ពិន័យស្អីជាបញ្ហាដែរ ប៉ុន្តែមិនជំទាស់អ្វីទេ គឺយើងអនុវត្តន៍តាមការណែនាំរបស់សាលាក្រុងភ្នំពេញ»។
ទាក់ទងនឹងបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍កាលពីថ្ងៃទី២ ខែមេសា ថ្មីៗនេះថា នគរបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសនានា ដូចជាអំពើភេរវកម្ម អំពើលួចឆក់ប្លន់ និងវង់ល្បែងស៊ីសងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
