រដ្ឋាភិបាលប្រកាសលុបប័ណ្ណបើកបរប្រភេទ "ក១" មានន័យថា អ្នកបើកបរទោចក្រយានយន្តដែលមានកម្លាំងចាប់ពី ១២៥ CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ។ ការលុបចោលប័ណ្ណប្រភេទនេះ នៅបន្ទាប់ពីមានសំណូមពរដ៏ទទូចពីប្រជាជន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី៦ ខែមករា។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំរៀបចំធ្វើវិសោធនកម្មជាបន្ទាន់ លើបទប្បញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធ សម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័នបញ្ញត្តិពិនិត្យ និងផ្តល់ការអនុម័តជាកិច្ចការប្រញាប់។ រដ្ឋាភិបាល ក៏អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយជូនសាធារណជនដែរ។
ច្បាប់ចរាចរណ៍ថ្មីនេះ បានដាក់ឲ្យអនុវត្តរយៈពេល ៥ថ្ងៃមកហើយ ដោយសមត្ថកិច្ចបានផាកពិន័យយានយន្តចំនួនជាង ៣ម៉ឺនគ្រឿង អប់រំជាង ២ម៉ឺននាក់ ព្រមទាំងពិន័យបានប្រាក់ជាង ៣០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
