កម្ពុជា​​រៀបចំ​ពិធី​រំលឹក​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​៥ កក្កដា

ក្រុម​កេរដំណែល​ខ្មែរ នឹង​រៀបចំ​កម្មវិធី​វប្បធម៌​មួយ នៅ​ថ្ងៃ​ទី​៥ កក្កដា ខាងមុខ​នេះ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ​ហ្សាម៉ាន់ (ZAMAN University) រាជធានី​ភ្នំពេញ ដើម្បី​រំលឹក​ដល់​ប្រាសាទ​ព្រះវិហារ និង​លើក​ស្ទួយ​វប្បធម៌ និង​បេតិកភណ្ឌ​ជាតិ។

បើ​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រុម​កេរដំណែល​ខ្មែរ ថ្ងៃ​ទី​៣ កក្កដា កម្មវិធី​ដែល​មាន​ឈ្មោះ​ថា «វប្បធម៌ អប់រំ និង​សិល្បៈ យើង​រួមគ្នា​តែ​មួយ» នេះ នឹង​មាន​កម្មវិធី​បង្ហាញ​ម៉ូត​សំលៀកបំពាក់​សម័យ​អង្គរ របាំ​ព្រះរាជទ្រព្យ តន្ត្រី​បូរាណ រួម​ទាំង​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ទៀង​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។