កម្ពុជា​បដិសេធ​ថា​មិន​ពាក់ព័ន្ធ​នឹង​នាវា​ដឹក​កាំភ្លើង​បាញ់​រ៉ូកែត​ជាង​៣​ម៉ឺន​ដើម

ដោយ អាស៊ីសេរី
2017-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
Photo: RFA

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្ដី​បំភ្លឺ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) នៅ​ថ្ងៃ​ទី​២ តុលា ដែល​បាន​រាយការណ៍​ថា នាវា​អាថ៌កំបាំង​មួយ​កំពុង​ធ្វើ​ដំណើរ​សំដៅ​ព្រែក​ជីក(Suez)

នាវា​ដឹកទំនិញ​ឈ្មោះ ជេ ស៊ុន (Jie Shun) បំពាក់​ទង់ជាតិ​កម្ពុជា តែ​បាន​ធ្វើ​ដំណើរ​ចេញពី​កូរ៉េខាងជើង និង​ថា គយ​របស់​អេហ្សីប បាន​ឆែកឆេរ​នាវា និង​បាន​រក​ឃើញ​កាំភ្លើង​បាញ់ រ៉ុកកែត​ជាង ៣ម៉ឺន​ដើម ដែល​លាក់​ក្នុង​នាវា​នោះ។

ក្រសួងការបរទេស​សូម​បំភ្លឺ​ថា នាវា​ដែល​បំពាក់​ទង់ជាតិ​កម្ពុជា​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​កុងត្រា ហើយ គឺ​មិន​ពាក់ព័ន្ធ​និង​កម្ពុជា​ទៀត​ទេ។ នៅ​ក្នុង​លិខិត​បំភ្លឺ​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចុះ​បញ្ជី​នាវា សញ្ជាតិ​កម្ពុជា នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ បាន​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន ចុះបញ្ជី​នាវា​អន្តរជាតិ​កម្ពុជា (ISROC) ថា ដើម្បី​ការពារ​កិត្តិនាម និង​កិត្តិយស​ទង់ជាតិ​កម្ពុជា រដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កុងត្រា​ជាមួយ​នាវា​អន្តរជាតិ​នេះ ក្នុង​ឋានៈ​ជា​រដ្ឋបាល​គ្រប់គ្រង​តែមួយ និង​ផ្ដាច់មុខ ក្នុង​ការ​ចុះបញ្ជី​នាវា​នៅ​កម្ពុជា និង​បាន​ស្នើ ISROC បញ្ឈប់​ការចុះបញ្ជី​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា តទៅទៀត។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជួន បាន​ជូនដំណឹង​ទៅ​លេខាធិការ​នៃ​អង្គការ​សមុទ្រ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦ ថា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​បញ្ឈប់​ការ​ចុះបញ្ជី​នាវា ចាប់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​សម្រួល​ដល់​ម្ចាស់​នាវា​ទាំងនោះ ធ្វើ​ប្រតិបត្តិការ​ក្រោម​ទង់ជាតិ​កម្ពុជា រហូត​ដល់​ដល់​វិញ្ញាបនបត្រ​ទាំងនោះ អស់​សុពលភាព នៅ​ចុងខែ​សីហា​ឆ្នាំ​២០៦។

នាវា​ទាំងឡាយ​ណា ដែល​អះអាង​ថា ស្ថិត​នៅ​ក្រោម​ទង់ជាតិ​កម្ពុជា ក្រោយ​អស់​សុពលភាព​នេះ ត្រូវ​ចាត់ទុកថា​ខុសច្បាប់ និង​អាច​ត្រូវ​បាន​ដាក់ទោស​ដោយ​ច្បាប់ និង​បទបញ្ញត្តិ​អន្តរជាតិ។ បញ្ហា​ទាំងអស់​នេះ ក្រសួងការបរទេស​កម្ពុជា បាន​ជូនដំណឹង​ដល់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ នៅ​ភ្នំពេញ ថា នាវា​ចំនួន​៣​គ្រឿង​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង​មួយ​បំពាក់​ទង់ជាតិ​កម្ពុជា ត្រូវ​បាន​លុបចេញ​ពី​បញ្ជី​ដោយISROC ស្របតាម​កថាខណ្ឌ​ទី​១៩ នៃ​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

tmil Hun Sen fears his life will...

This whole horrible govm't criminal gangsters is ever never say YEEEES rather than say NOOO,if it says YESSSS their big boss will kick him out right away,or send them to ANGKAR LEUR"kill them=Khmerouge copycat".And how these govm't gangsters can survived in the last 3 decades ago,because their govm't gangsters depended on selling drugs,counterfeits,foreign aids,foreign loans,sold national resources,grab pple lands,corruption,money laundering and much more.

Oct 03, 2017 02:42 PM

គេហទំព័រ​ទាំងមូល