ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសភាតំបន់អាស៊ី រយៈពេល៤ថ្ងៃ នាចុងខែ មិថុនា នេះ នៅសណ្ឋាគារ អ៊ិនធើខន់ធីណង់ថល់ រាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋសភាកម្ពុជា ចុះថ្ងៃទី១៦ មិថុនា ឲ្យដឹងថា កិច្ចប្រជុំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៤។
កិច្ចប្រជុំសភាក្នុងតំបន់អាស៊ីនេះ មានឈ្មោះជាផ្លូវការថា «កិច្ចប្រជុំគណៈកម្មាធិការចំពោះកិច្ច ស្ដីពីបទបញ្ជាហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក សម្រាប់អគ្គលេខាធិការដ្ឋានសភាតំបន់អាស៊ី ឬភាសាអង់គ្លេសថា (AD-HOC COMMITTEE MEETING ON STAFF AND FINANCIAL REGULATION)។
កិច្ចប្រជុំនេះរៀបចំឡើង ស្របពេលដែលកម្ពុជាមានសមាជិកសភា និងព្រឹទ្ធសភា តែខាងបក្សប្រជាជន ចំណែកបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សប្រឆាំង បានធ្វើពហិការមិនចូលប្រជុំសភា ដោយចោទថា បក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានលួចបន្លំលទ្ធផលនៃការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
