គេហទំព័រស៊ីហ្គេម ចុះផ្សាយនៅថ្ងៃទី២២ ធ្នូ បានប្រកាសលទ្ធផលមេដាយបណ្ដើរៗពីការប្រកួតនេះ បង្ហាញថា កម្ពុជា ស្ថិតក្នុងលំដាប់លេខរៀងទី៩ ក្នុងចំណោមប្រទេសប្រកួតចំនួន ១១ប្រទេស។
ប្រទេសដែលបានមេដាយច្រើនជាងគេ គឺប្រទេសថៃ បានឈ្នះមេដាយស្ថិតក្នុងលំដាប់ថ្នាក់លេខមួយ គឺបានមេដាយមាស១០៧ ហើយប្រទេសដែលបានមេដាយតិចជាងគេនោះ គឺប្រទេសប្រទេសប្រ៊ុយណេ ដារូហ្សាឡឹម (Brunei) បានមេដាយមាស១។
គេហទំព័រស៊ីហ្គេម ផ្សាយថា ប្រទេសថៃ ឈ្នះមេដាយមាស១០៧ ប្រាក់៩៤ សំរឹទ្ធ៨១។ មីយ៉ាន់ម៉ា ដែលកាលមុននេះដែលបានឈ្នះមេដាយនាំមុខគេនោះ បែរជាធ្លាក់មកលេខរៀងទី២ វិញ គឺបានមេដាយមាស៨៦ ប្រាក់៦២ សំរឹទ្ធ៨៥។ ប្រទេសវៀតណាម (Vietnam) នៅរក្សាចំណាត់ថ្នាក់លេខ៣ ដដែល គឺមេដាយមាស៧៣ ប្រាក់៨៦ សំរឹទ្ធ៨៦។ ឥណ្ឌូនេស៊ី (Indonesia) មេដាយមាស៦៥ ប្រាក់៨៤ សំរឹទ្ធ១១១។ ម៉ាឡេស៊ី (Malaysia) មេដាយមាស៤៣ ប្រាក់៣៨ សំរឹទ្ធ៧៧។ ប្រទេសសិង្ហបុរី (Singapore) បានមេដាយមាស៣៤ ប្រាក់២៩ សំរឹទ្ធ៤៥។ ប្រទេសហ្វីលីពីន (Philippines) មេដាយមាស២៩ ប្រាក់៣៤ សំរឹទ្ធ៣៨។ ប្រទេសឡាវ (Laos) ឈ្នះមេដាយមាស១៣ ប្រាក់១៧ សំរឹទ្ធ៤៩។ កម្ពុជា កាលមុនស្ថិតនៅលំដាប់លើឡាវ ឥឡូវនេះធ្លាក់មកក្រោមឡាវ វិញ បានមេដាយមាស៨ ប្រាក់១១ សំរឹទ្ធ២៨។ ប្រទេសទីម៉ឡេស៍ (Timor-Leste) បានមេដាយមាស២ ប្រាក់៣ សំរឹទ្ធ៥ និងប្រទេសប្រ៊ុយណេ ដារូហ្សាឡឹម (Brunei) មេដាយមាស១ ប្រាក់២១ សំរឹទ្ធ៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
