ម្ចាស់រថយន្តជាង២ម៉ឺន (២៣,៩០៧) គ្រឿង រស់នៅតាមសងខាងផ្លូវជាតិលេខ៤ នឹងមិនត្រូវបង់ថ្លៃធ្វើដំណើរលើផ្លូវជាតិលេខ៤ ទៀតទេ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦តទៅ។ នេះបើយោងតាមការប្រកាសរបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី៥ មករា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការបញ្ចប់ការយកថ្លៃផ្លូវពីពលរដ្ឋ រស់នៅអមតាមសងខាងផ្លូវជាតិលេខ៤នេះ ជាកាដូថ្ងៃ៧មករា សម្រាប់ពលរដ្ឋដែលរស់សងខាងផ្លូវនោះ។ ការសម្រេចនេះបន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការយកថ្លៃផ្លូវ ពីពលរដ្ឋទាំងអស់ ដែលជិះឆ្លងកាត់ផ្លូវវ៉េងស្រេង។
លោក ហ៊ុន សែន បន្តថា កន្លងមក ម្ចាស់ក្រុមហ៊ុនវិនិយោគផ្លូវជាតិលេខ៤នេះ បានកំណត់អត្តសញ្ញាណ និងអនុគ្រោះដល់ម្ចាស់រថយន្តជាង២ម៉ឺនគ្រឿងនោះ ដោយបង់ថ្លៃតិចតួច គឺយកតម្លៃធ្វើដំណើរឆ្លងកាត់ផ្លូវនេះពី១ពាន់ ៨រយរៀល ហើយរថយន្តដឹកកម្មកររោងចក្រជាង ១ម៉ឺនគ្រឿង គឺមិនគិតថ្លៃតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
