មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា ស៊ីស៊ីអាយអិម (CCIM) នឹងរៀបចំកិច្ចពិភាក្សាពីការសន្លប់របស់កម្មករនៅតាមរោងចក្រ នៅថ្ងៃអាទិត្យ ទី២៤ ចុងសប្ដាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហា និងធានាការថែទាំសុខភាព និងសុវត្ថិភាពនៅតាមរោងចក្រ។
សេចក្ដីប្រកាសព័ត៌មានរបស់ ស៊ីស៊ីអាយអឹម បានបញ្ជាក់ថា បញ្ហាសុខភាព និងសុវត្ថិភាពនៅតែជាបញ្ហាប្រឈមសម្រាប់កម្មករ ដែលមានប្រាក់ឈ្នួលទាប ជាពិសេស គឺការដួលសន្លប់ពេលកំពុងបំពេញការងារ។
សេចក្ដីប្រកាសដដែលអោយដឹងទៀតថា បើទោះជាមានវិធានការមួយចំនួនពីរដ្ឋាភិបាល ក៏បញ្ហានេះនៅតែមិនអាចដោះស្រាយបាន។ ក្នុងនោះ របាយការណ៍របស់ក្រសួងការងារ បង្ហាញថា ចំនួនកម្មករដួលសន្លប់បានកើនដល់ ៩០០នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៤ ដែលកើន២ដងខ្ពស់ជាងឆ្នាំ២០១៣។
ក្នុងកិច្ចពិភាក្សានោះ នឹងផ្ដល់ឱកាសអោយកម្មករបានលើកឡើងពីបញ្ហា ផ្ដល់ទៅមន្ត្រីតំណាងក្រសួងការងារ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អង្គការអន្តរជាតិខាងការងារ (ILO) និងអ្នកសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
