រដ្ឋាភិបាលចិននឹងប្រគល់សម្ភារៈការិយាល័យមួយចំនួន ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសំរាប់សកម្មភាពមីននៅកម្ពុជា និងអាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៤ ធ្នូ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៣ ធ្នូ ឲ្យដឹងថា ការប្រគល់សម្ភារៈការិយាល័យទាំងនេះ នឹងធ្វើឡើងនៅក្រសួងការបរទេសក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងប្រមុខការទូតកម្ពុជា។
សម្ភារៈការិយាល័យទាំងនោះរួមមាន កុំព្យូទ័រយួរដៃ មាស៊ីនថតរូប ម៉ាស៊ីនថតចម្លងខ្នាតធំ ប្រដាប់រាវរក និងដោះមីន សម្ភារៈការពារខ្លួន និងម៉ូតូជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
