ចិន​នឹង​សង់​ផ្សារ​ទំនើប​រួច​ពន្ធ​ឬ​ផ្សារ​យូធីហ្វ្រ៊ី​នៅ​កម្ពុជា

ចិន នឹង​សង់​ផ្សារ​ទំនើប​រួច​ពន្ធ​ពីរ ឬ​ហៅ​​ថា​ ផ្សារ ​យូធី ហ្វ្រ៊ី (Duty Free) នៅ​ខេត្ត​សៀមរាប និង​នៅ​ភ្នំពេញ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។

ទីភ្នាក់ងារ​ចិន ស៊ិនហួ (Xinhua) ផ្សាយ​ថ្ងៃ​ទី​១២ សីហា ថា ផ្សារ​ យូធី ហ្វ្រ៊ី ​ទី​មួយ សង់​លើ​ផ្ទៃ​ដី ៤.៥០០​ម៉ែត្រ​ក្រឡា នៅ​កណ្ដាល​ក្រុង​សៀមរាប ដោយ​ដាក់​ឈ្មោះ​ថា អង្គរ ​យូធី ហ្វ្រ៊ី ដែល​នឹង​បើក​ទ្វារ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤។ ចំណែក​ផ្សារ ​យូធី ហ្វ្រ៊ី ​មួយ​ទៀត​នៅ​ភ្នំពេញ នឹង​បើក​នៅ​ឆ្នាំ​២០១៥។

សារព័ត៌មាន​ដដែល​ផ្សាយ​ថា ផ្សារ ​យូធី ហ្វ្រ៊ី​ចិន ទាំង​ពីរ​នេះ មាន​ទំនិញ​ម៉ាក​ទំនើបៗ និង​គុណភាព​ខ្ពស់​ប្រហែល ២០០​មុខ​ដាក់​លក់ ដូច​ជា ទឹក​អប់ គ្រឿង​សំអាង ស្រា ភេសជ្ជៈ និង​គ្រឿង​អលង្ការ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។