ចិន​ចុះ​កុងត្រា​ទិញ​អង្ករ​ខ្មែរ​១​សែន​តោន

កម្ពុជា​និង​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ (MoU) នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ទិញ​អង្ករ​ខ្មែរ​ចំនួន ១​សែន​តោន ក្នុង​រយៈពេល ៩​ខែ​ខាង​មុខ។ នេះ​បើ​តាម​គេហទំព័រ អូរីហ្សា (Oryza) ចុះ​ផ្សាយ​ថ្ងៃ​ទី​១២ សីហា។

ចិន​ជា​ប្រទេស​នាំ​អង្ករ​ចូល​ធំ​ទី​៥ ពី​កម្ពុជា។ តែ​ជាអកុសល កម្ពុជា​នាំ​អង្ក​ចេញ​ទៅ​ចិន​បាន​តែ ២​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៣ ដោយសារ​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​ពេក។ ក្រៅ​ពី​នេះ​កម្ពុជា ក៏​មិន​បាន​ផ្គត់ផ្គង់​អង្ករ​លេខ​មួយ​ឲ្យ​ទី​ផ្សារ​ចិន តាម​តម្រូវ​ការ​ដូច​វៀតណាម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។