លោក ឱម យ៉ិនទៀង រំលឹក​ឲ្យ​បុគ្គលិក​រដ្ឋ​កុំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​រាជការ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជិត ៣០០​នាក់ ឲ្យ​រក្សា​ភាព​ស្អាតស្អំ និង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ផ្តល់​សេវា​ផ្សេងៗ និង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។
ដោយ សុខ សេរី
2013-02-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឱម យ៉ិនទៀង ៣០៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង (ឆ្វេង) ក្រើន​រំលឹក​ដល់​មន្ត្រី​រាជការ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឲ្យ​រក្សា​ភាព​ស្អាតស្អំ និង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sok Serey

ការ​ក្រើន​រំលឹក​នេះ គឺ​នៅ​គ្រា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បើក​កិច្ច​ប្រជុំ​មួយ​ស្ដីពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ជា​បន្ត​បន្ទាប់ កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​នោះ​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋ​ជាច្រើន​ផ្សេង​ទៀត។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង លោក​បាន​លើក​ឡើង​នូវ​ស្នាដៃ​នៃ​ការ​បង្ក្រាប​ជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ចំនួន ក្នុង​យុទ្ធនាការ​បោស​សម្អាត​អំពើ​ពុក​រលួយ​កន្លង​មក ដូច​ជា​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុឌ្ឍន៍ និង​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន លោក​ឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា ជាដើម។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ បុគ្គលិក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជាច្រើន​នាក់ បាន​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដក​តំណែង​អគ្គនាយក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ឡៅ សារឿន ក្រោម​បទ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

លោក ឱម យ៉ិនទៀង និង​ជា​ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៅ​កាន់​បុគ្គលិក​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចំនួន​ជិត ៣០០​នាក់​ថា អ្នក​តវ៉ា​ទាំង​នោះ​គប្បី​ស្វែង​រក​ដំណោះស្រាយ​ផ្សេងៗ ប្រសើរ​ជាង​ធ្វើ​បាតុកម្ម​ប្រឆាំង​អំពើ​ពុក​រលួយ​លើ​សំណុំ​រឿង​នេះ៖ «យើង​មាន​សិទ្ធិ​ជួប​គ្នា និយាយ​គ្នា ប្ដឹង​មក ប្ដឹង​អី​បាន​អត់​មាន​នរណា​មក​ធ្វើ​អី​ទេ មក​ជា​សម្ងាត់​ក៏​បាន មក​ជា​ចំហ​ក៏​បាន។ តែ​យើង​ខ្ញុំ​អនុវត្ត​ច្បាប់​ការពារ​ប្រភព ការពារ​អ្នក​ប្ដឹង​តាម​ផ្លូវ​ច្បាប់ អត់​ឲ្យ​អ្នក​ណា​ធ្វើ​បាប​ទេ។ បើ​មាន​គេ​ទៅ​ធ្វើ​បាប យើង​ខ្ញុំ​ដាក់​អង្គរក្ស ដាក់​នគរបាល​យាម​ផ្ទះ​ឲ្យ​ទៀត ព្រោះ​បាតុកម្ម​វា​អាច​ខូចខាត​ផល​ប្រយោជន៍​បង​ប្អូន បើ​ណា​មាន​ច្រក​ដោះស្រាយ​ល្អ​ជាង​បាតុកម្ម​ហើយ គួរ​តែ​បាតុកម្ម​បង​ប្អូន​ខាង​បង់​ការងារ»

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សូ ឃុន បាន​មាន​ប្រសាសន៍​ថា ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិបាល​កិច្ច​ល្អ និង​ការ​កែទម្រង់​ស៊ី​ជម្រៅ​នៅ​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន​នៅ​កម្ពុជា លោក ឆាយ សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​ឲ្យ​យល់​អំពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​ការ​ល្អ​ប្រសើរ ប៉ុន្តែ​ការ​ដាក់​ទោស​ជន​សង្ស័យ គឺ​ធ្វើ​ឲ្យ​រាងចាល​ក៏​ល្អ​ប្រសើរ​ណាស់​ដែរ៖ «កាល​ពី​ខែ​មុន គាត់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ប៉ុន្តែ​កន្លែង​នេះ ការ​ស៊ើប​អង្កេត​នេះ មិន​ទាន់​បាន​ឃើញ​ផ្លែផ្កា​នៅ​ឡើយ។ ការ​ដែល​ស៊ើប​អង្កេត​ហើយ​មិន​ទាន់​ឃើញ​មាន​ដាក់​ទោស​ទណ្ឌ​មន្ត្រី​ណា​មួយ ក៏​មិន​មែន​ជា​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​កើត​ដែរ ព្រោះ​ថា​មន្ត្រី​រាជការ​ទាំង​អស់ បើ​សិន​គ្មាន​ការ​ដាក់​ទោស​ទណ្ឌ​ទេ គាត់​នៅ​តែ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អីចឹង ព្រោះ​គាត់​អត់​ខ្លាច»

ប្រទេស​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ដំបូង ចាប់​តាំង​ពី​សភា​ជាតិ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១០ កន្លង​មក។ ក្រោយ​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​បង្កើត​ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន។

ទាក់​ទង​នឹង​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០១២ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

អង្គការ​នេះ​បាន​ដាក់​ឈ្មោះ​កម្ពុជា ក្នុង​លំដាប់​លេខ​១៥៧ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៥ ប្រៀបធៀប​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ដាក់​ឈ្មោះ​កម្ពុជា ក្នុង​លំដាប់​លេខ​១៦៤ នៅ​ក្នុង​ចំណោម​ប្រទេស​១៨៣។

កាល​ពី​ឆ្នាំ​២០០៤ កន្លង​ទៅ អង្គការ​យូអេសអេអាយឌី (USAID) របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​លំអិត​មួយ បាន​ឲ្យ​ដឹង​ថា កម្ពុជា បាត់​បង់​ថវិកា​ជាតិ​សរុប​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​អំពើ​ពុក​រលួយ អំពើ​ស៊ី​សំណូក និង​អំពើ​គេច​ពន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

reaksmey

ពី phnom penh

Bad is bad, good is good. We all know all know Khmer leaders. No need to talk.but what we can talk is "beg the government do good thingsss and be honest to our nation". This what we want.

Mar 03, 2013 12:26 AM

អ្នក​អាន​អនាមិក

ស្បថអោយរន្ទះបាញ់ទៅថា ទៀង ខ្លួនឯងមិនបានប្រព្រឹត្តអំពើពុរលួយតាំងពី
ដើមរៀងមក

Feb 28, 2013 11:33 PM

Khmer

ពី Lowell, MA

I like all your comments. He is a corruption #1

Feb 28, 2013 02:20 PM

អ្នក​អាន​អនាមិក

ឱម យ៉ិនទៀងខ្លួនអែងប្រកាសទ្រព្យសម្បត្តិរួចហើយឬនៅ មានឡានប៉ុន្មាន វិឡាប៉ុន្មាន។ល។ ប្រាក់ខែប៉ុណ្ណឹង តើសមនឹងទ្រព្យសម្បត្តិមានសព្វថ្ងៃនេះទេ? នេះគេហៅថាអង្គុយលើចង្អេលើកខ្លួនអែង។

Feb 28, 2013 03:25 AM

ស្ទឹងសង្កែ

ពី បាត់ដំបង

អំពើពុករលួយបានក្លាយទៅជាប្រពៃណីដ៏ពេញនិយមនៅក្នុងសង្គមខ្មែររួចស្រាប់ទៅហើយ ចាប់តាំងពីប្រមុខរដ្ឋាភិបាល មន្រី្តជាន់ខ្ពស់គ្រប់ជាន់ថ្នាក់រហូតដល់មន្រ្តីរាជការតូចតាច ។ មិនបាច់លើកឡើងឲ្យតែល្អមើល ពិរោះស្តាប់ទេលោក ឱម យិនទៀងអើយ គូថប្រឡាក់សុទ្ធតែអាចម៍ទាំងមេទាំងកូន (គឹងគក់លក់ថ្នាំស្រែង)

Feb 27, 2013 10:01 PM

មើល​មតិ​ទាំង​អស់.