សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បើកការស៊ើបអង្កេតចំពោះអំពើពុករលួយ សរុបទឹកប្រាក់ចំនួនប្រមាណ ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក កើតមាននៅក្នុងការិយាល័យអប់រំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់សម្រាប់ឆ្នាំសិក្សា២០១៣-២០១៤។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា កាលពីថ្ងៃទី២៥ ខែសីហា លោកបានផ្ញើលិខិតជូន រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីស្នើចាត់វិធានការ លើករណីអំពើពុករលួយ ដែលគ្រូបង្រៀន នៅខេត្តពោធិ៍សាត់ ប្តឹងចោទ អនុប្រធានការិយាល័យអប់រំ និងមន្ត្រីគណនេយ្យ អប់រំស្រុកភ្នំក្រវាញ ថាបានបំប៉ោងថ្នាក់បង្រៀន ២ពេល និងថ្នាក់បង្រៀនគួប នៅតាមសាលាទាំង ៤៧ ក្នុងស្រុកនេះ សរុបទឹកប្រាក់ពុករលួយប្រមាណ ២ម៉ឺនដុល្លារ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
