តុលាការ​ចោទ​ប្រកាន់​អង្គរក្ស​ឧកញ៉ា ថោង ​សារ៉ាត់ ៤​នាក់​ពី​បទ​មនុស្ស​ឃាត​​គិត​ទុក​ជាមុន

0:00 / 0:00

តុលាការ​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង ៤​នាក់ ជា​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ពី​បទ​​​មនុស្ស​ឃាត​គិត​ទុក​ជាមុន​លើ​​ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​ចៅក្រម​សាកសួរ​រួច​រាល់​​នៅ​ថ្ងៃ​ទី​៥ ធ្នូ។

ជន​សង្ស័យ​ទាំង ៤​នាក់​រួម​មាន ឈ្មោះ សៀង វាសនា ជា​ឃាតក​ដៃ​ដល់ ឈ្មោះ លី សៅ ជា​អ្នក​បើក​ម៉ូតូ​ឌុប​ឃាតក ឈ្មោះ កុយ ច័ន្ទថុល និង មាស សម្បត្តិ ជា​អ្នក​ជិះ​ម៉ូតូ​​តាម​ពី​ក្រោយ។

ចំណែក​ក្រុម​គ្រួសារ​ឧកញ៉ា ថោង សារ៉ាត់ ៤នាក់ និង​ក្រុម​អង្គរក្ស ៦នាក់​ផ្សេង​ទៀត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​នេះ​បន្ត​ទៀត ដើម្បី​សួរនាំ​ពី​ទីតាំង​លាក់​ខ្លួន​របស់​ឧកញ៉ា ថោង សារ៉ាត់ និង​មូលហេតុ​នៃ​ការ​លាក់​ទុក​អាវុធ​ខុស​ច្បាប់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក វណ្ណ វិចារ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។