រដ្ឋាភិបាលកម្ពុជារៀបចំប្រារព្ធទិវាអបអរមួយនៅរសៀលថ្ងៃទី៣ មិថុនា នៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសាទរការវិលត្រឡប់នៃបដិមាបីអង្គ ដែលចោរលួចតាំងពីសម័យសង្គ្រាម ក្នុងទសវត្សឆ្នាំ១៩៧០។
សេចក្ដីប្រកាសព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ មិថុនា ប្រកាសថា បដិមាទាំងបីមានដើមកំណើតនៅប្រាសាទចិន នៃរមណីយដ្ឋានកោះកេរ គឺបដិមា ទុរយោធន៍ ភីម និងពលរាម ដែលបានឆ្លាក់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០។
បដិមាទាំងបី ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ហើយបញ្ជូនមកកម្ពុជា កាលពីចុងខែឧសភា ឆ្នាំ២០១៤ ក្រោមការចរចាត្រូវរ៉ូវនិងយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា និងស្ថាប័នរដ្ឋអាជ្ញាអាមេរិក តំណាងសារមន្ទីរ រួមទាំងក្រុមហ៊ុនដេញថ្លៃ នៅអាមេរិករួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
