ក្រុមហ៊ុន​អាមេរិក​ថា​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​នៅ​វៀតណាម​កំពុង​វាយ​ប្រហារ​ប្រទេស​អាស៊ាន

ដោយ មាន ឫទ្ធិ
2017-11-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូបភាព​របស់​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា វ៉ូឡិចស៊ីធី (Volexity) បង្ហាញ​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ ផ្កាឈូក​សមុទ្រ អូស៊ីនឡូថិស (OceanLotus) ដែល​គេ​ជឿ​ជាក់​ថា មាន​ប្រភព​មកពី​ប្រទេស​វៀតណាម កំពុង​បើក​យុទ្ធនាការ​តាមដាន​ឈ្លប​មើល និង​វាយប្រហារ​លុកលុយ​តាម​បណ្ដាញ​ព័ត៌មានវិទ្យា ក្នុង​សហគមន៍​អាស៊ាន។
រូបភាព​របស់​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា វ៉ូឡិចស៊ីធី (Volexity) បង្ហាញ​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ ផ្កាឈូក​សមុទ្រ អូស៊ីនឡូថិស (OceanLotus) ដែល​គេ​ជឿ​ជាក់​ថា មាន​ប្រភព​មកពី​ប្រទេស​វៀតណាម កំពុង​បើក​យុទ្ធនាការ​តាមដាន​ឈ្លប​មើល និង​វាយប្រហារ​លុកលុយ​តាម​បណ្ដាញ​ព័ត៌មានវិទ្យា ក្នុង​សហគមន៍​អាស៊ាន។
Photo Screenshot

ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា វ៉ូឡិចស៊ីធី (Volexity) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក រាយការណ៍​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ ផ្កាឈូក​សមុទ្រ អូស៊ីនឡូថិស (OceanLotus) ដែល​គេ​ជឿ​ជាក់​ថា មាន​ប្រភព​មកពី​ប្រទេស​វៀតណាម កំពុង​បើក​យុទ្ធនាការ​តាមដាន​ឈ្លប​មើល និង​វាយប្រហារ​លុកលុយ​តាម​បណ្ដាញ​ព័ត៌មានវិទ្យា សំដៅ​ជាពិសេស​លើ​ប្រទេស ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល ក្នុង​សហគមន៍​អាស៊ាន។

ក្រុមហ៊ុន​អាមេរិកាំង​ដដែល​នេះ លាតត្រដាង​ថា ការ​បើក​ការវាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ពី​សំណាក់​ក្រុម​ចោរ​ព័ត៌មានវិទ្យា OceanLotus ឬ​ហៅថា APT32 នេះ ធ្វើឡើង​តាមរយៈ​គេហទំព័រ (Website) យុទ្ធសាស្ត្រ​មួយ​ចំនួន ដែល​ក្រុម​នេះ​លួច​ចូល​ទៅ​គ្រប់គ្រង​បាន ដោយ​ប្រើ​នូវ​វិធីសាស្ត្រ បច្ចេកទេស និង​ទម្រង់​វាយប្រហារ ប្រកបដោយ​ភាព​ស្មុគស្មាញ។

ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​ដដែល​នេះ ជឿ​ថា ទំហំ និង​កម្រិត​នៃ​យុទ្ធនាការ​វាយប្រហារ​នេះ មាន​ប្រសិទ្ធភាព​ស្ទើរ​ប្រៀប​បាន​នឹង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​រុស្ស៊ី ឈ្មោះថា ក្រុម ថឺរឡា (Turla) ។ ក្រុម​ចោរ​ព័ត៌មានវិទ្យា OceanLotus ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​នេះ បាន​បើក​ប្រតិបត្តិការ​ដោយ​ជោគជ័យ ដោយ​ពុំ​មាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​រដ្ឋាភិបាល ទៅលើ​គេហទំព័រ​ល្បីឈ្មោះ​ជាច្រើន ក្នុង​តំបន់​អាស៊ាន​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ។

សម្រាប់​ប្រទេស​កម្ពុជា គេហទំព័រ​សំខាន់ៗ​មួយ​ចំនួន ដែល​ក្រុម​ចោរ​ព័ត៌មានវិទ្យា​នេះ លួច​ចូល​ទៅ​គ្រប់គ្រង​បាន រួមមាន គេហទំព័រ​របស់​ក្រសួង​ការបរទេស ក្រសួង​បរិស្ថាន ក្រសួង​មុខងារ​សាធារណៈ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​ទំនាក់ទំនង និង​អធិការកិច្ច​រដ្ឋសភា និង​ព្រឹទ្ធសភា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប។ អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​ពន្យល់​បំភ្លឺ​ពី​មន្ត្រី​ព័ត៌មានវិទ្យា​ដែល​គ្រប់គ្រង​គេហទំព័រ​របស់​ស្ថាប័នរដ្ឋ​ទាំងនេះ បាន​នៅឡើយ​ទេ ជុំវិញ​ករណី​នេះ គិត​ត្រឹម​ម៉ោង​ផ្សាយ​ យប់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល