បុរសខ្មែរម្នាក់ឋិតក្នុងសភាពជាជនពិការគថ្លង់ ដែលត្រូវបានប៉ូលិសចិន ឃាត់ខ្លួននៅខេត្តហ៊រឡុងចៀង (HielongJiang) នាពេលថ្មីៗ បញ្ជូនមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីស្ថានទូតខ្មែរប្រចាំប្រទេសចិន បានសហការនឹងអាជ្ញាធរចិន និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (International Organization for Migration)។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា បុរសពិការនោះឈ្មោះ ឆាយ គ្រីន អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ដែលអាចត្រឹមសរសេរឈ្មោះ និងស្រុកកំណើតរបស់ខ្លួន។
លោក កុយ គួង មិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបុរសពិការនោះទៅដល់ប្រទេសចិន ដោយពុំមានឯកសារបញ្ជាក់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
