សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​តាំង​ពិព័រណ៍​ទេសចរណ៍​បៃតង

សិស្ស​សកល​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​តាំង​ពិព័រណ៍​ទេសចរណ៍ ហៅ​ថា «ពិព័រណ៍​ទេសចរណ៍​បៃតង» នា​រសៀល​ថ្ងៃ​ទី​៨ មិថុនា​ នេះ ​នៅ​ក្នុង​បរិវេណ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ រាជធានី​ភ្នំពេញ ដែល​មាន​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ចូលរួម។

ជំនួយការ​របស់​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ លោក ប៉េង ប៉ុណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា ការ​តាំង​ពិព័រណ៍​នេះ ​មាន​បង្ហាញ​ព័ត៌មាន​អំពី​ទិន្នន័យ និង​ភូមិសាស្ត្រ​ទេសចរណ៍​របស់​ខេត្ត និង​រាជធានី​ទាំង​២៤ ទូទាំង​ប្រទេស ក្នុង​នោះ​ក៏​មាន​ពិព័រណ៍​របស់​ក្រុមហ៊ុន​ឯកជន​នានា ដែល​ទាក់ទង​វិស័យ​ទេសចរណ៍​នេះ​ដែរ ដូចជា​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។