ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះ​ជិត​១០​ខ្នង​នៅ​ស្ទឹងមានជ័យ

0:00 / 0:00

នៅ​ល្ងាច​ថ្ងៃ​ទី​៤ សីហា នេះ មាន​អគ្គីភ័យ​មួយ​បាន​កើត​ឡើង​នៅ​ផ្លូវ ៣៧១ ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​បំផ្លាញ​ផ្ទះ​ចំនួន​ជិត ១០​ខ្នង។ ក្នុង​នោះ​មាន​ផ្ទះ​ជួល​មួយ​ខ្នង​ត្រូវ​ឆេះ​ទាំង​ស្រុង និង​ផ្ទះ​លក់​អីវ៉ាន់​មួយ​ចំនួន​ទៀត​ខូចខាត​ធ្ងន់ធ្ងរ។

ព័ត៌មាន​បឋម​មិន​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា ស្លាប់ ឬ​របួស​ទេ ក្រៅ​ពី​ម្ចាស់​ផ្ទះ​មួយ​រូប​សន្លប់ ដោយសារ​ការ​តក់​ស្លុត និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ មន្ត្រី​នគរបាល​ផ្នែក​អគ្គីភ័យ មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ និង​ទំហំ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យ៉ង ចាន់តារា តាម​ការ​សាកសួរ​របស់​លោក ឡេង ម៉ាលី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។