នៅថ្ងៃទី៣០ វិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារៀបចំវេទិកាជួបអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) ដែលពិភាក្សាអំពីអនាគតនៃសិទ្ធិបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកវិធានការថ្មីៗរបស់រដ្ឋាភិបាល ដូចជាការចាប់អ្នកបង្ហោះមតិយោបល់តាមបណ្ដាញសង្គម និងការស្នើច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការរឹតត្បិតសេរីភាពខាងការបញ្ចេញមតិលើអ៊ីនធឺណិត និងគំរាមកំហែង ដល់ឱកាសពិភាក្សាជំទាស់ កាន់តែរួមតូច។
វេទិកានេះមានការចូលរួមពីអ្នកសរសេរប្លុក(Blogger) អ្នកសារព័ត៌មាន ក្លឹបអ្នកកាសែត អង្គការមិនមែនរដ្ឋាភិបាល និងសិស្សនិស្សិតមកពីសាកលវិទ្យាល័យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
