ការ​នាំ​ចេញ​ផ្នែក​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​និង​ស្បែកជើង​ឆ្នាំ​២០១៦​មាន​ការ​កើន​ឡើង

ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់និង​ស្បែកជើង​របស់​កម្ពុជា​កើនឡើង ចំនួន ៧ភាគរយ​កាល​ពី​ឆ្នាំ២០១៦បើ​ធៀប​នឹង​ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៥។

គេហទំព័រ​ព័ត៌មាន​ចិន ស៊ិនហួរ (Xinhua) ដែល​ស្រង់ទិន្នន័យ​ពី​របស់​អគ្គនាយកដ្ឋាន​ពន្ធគយ និង​រដ្ឋាករ​កម្ពុជាបាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី ២១ មេសា ឲ្យ​ដឹង​ថា តម្លៃ​នៃ​ការនាំ​ចេញ​នោះ បាន​​កើន​រហូត​ដល់ ៧,៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ពេល​ដែល​ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ២០១៥មាន​តែ៦,៨លាន​ដុល្លារ​ប៉ុណ្ណោះ។

កម្ពុជា​បាន​នាំ​ចេញផលិតផល​សំលៀកបំពាក់និង​ស្បែកជើងទៅ​កាន់​ទីផ្សារ​សំខាន់ៗ​មួយ​ចំនួន​រួម​មានសហភាព​អឺរ៉ុបសហរដ្ឋ​អាមេរិក និងកាណាដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។