រាជរដ្ឋាភិបាលបញ្ជាក់ថា សារាចរនេះធ្វើឡើងដើម្បីធានាបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យ លោក ភួង សុវណ្ណ បានស្វាគមន៍ចំពោះសារាចរនេះ ប៉ុន្តែលោកស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តតាមបញ្ជានេះឲ្យមានប្រសិទ្ធភាព ជៀសវាងការប្រព្រឹត្តពុករលួយ ដែលនាំឲ្យមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ។
នៅដើមឆ្នាំ២០១៤ នេះ រាជរដ្ឋាភិបាលបានសម្រេចបើកប្រាក់ខែមន្ត្រីរាជការទាំងអស់តាមប្រព័ន្ធធនាគារ ដែលជាផ្នែកមួយក្នុងការប្រឆាំងអំពើពុករលួយ។ ប៉ុន្តែ មន្ត្រីរាជការមួយចំនួនបានឲ្យដឹងថា ប្រាក់ខែពួកគាត់នៅតែបើកមិនទៀងទាត់ ខែខ្លះពីរខែទើបបើកម្តងក៏មាន។ មន្ត្រីរាជការថ្នាក់ក្រោមបំផុតសព្វថ្ងៃ មានទទួលប្រាក់ខែចន្លោះពី ៣សែន ទៅ ៤សែនរៀលក្នុង១ខែ គឺប្រហាក់ប្រហែលនឹងកម្មករក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី (CINTRI) និងតិចជាងកម្មកររោងចក្របន្តិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
