សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ សីហា អោយដឹងថា លោក វ៉ាង យី បានអញ្ជើញ លោក ហោ ណាំហុង អោយចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ ២៩ សីហា ក្នុងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយដែលកិច្ចប្រជុំនេះធ្វើឡើងចំខួបទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន នៅឆ្នាំនេះ។
ក្រៅពីចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន លោក ហោ ណាំហុង រួមនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្សេងទៀត ក៏នឹងជួបសំណេះសំណាលជាមួយ លោក លី គីជាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ព្រមទាំង លោក យ៉ាង ជីឆិ (Yang Jiechi) ក្រុមប្រឹក្សារដ្ឋចិន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។