លោក ហោ ណាំហុង ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​អ្នក​ជំនាញ​ច្បាប់ និង​អ្នក​ជំនាញ​ផែនទី​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) នៅ​ប្រទេស​ហុឡង់ដ៍ (Netherlands) នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែ​មេសា។
ដោយ សុខ សេរី
2013-04-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចាក​ចេញ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៣។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចាក​ចេញ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Sok Serey

លោក ហោ ណាំហុង ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ភាគី​កម្ពុជា នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​កម្ពុជា មាន​ឯកសារ​គ្រប់គ្រាន់​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា ប្រាសាទ​ព្រះវិហារ និង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

លោក ហោ ណាំហុង៖ «ដូច្នេះ ចំណុច​៣ ដែល​យើង​ត្រូវ​ចាប់​អារម្មណ៍ គឺ​ចំណុច​ទី១ អធិបតីភាព​របស់​កម្ពុជា។ ចំណុច​ទី២ តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទី៣ ក្នុង​ទឹកដី​កម្ពុជា ហើយ​អធិបតេយ្យ​កម្ពុជា វា​ទាមទារ​ឲ្យ​មាន​កំណត់​ទឹកដី​របស់​វា។ ធម្មតា អធិបតីភាព​របស់​រដ្ឋ​នីមួយៗ មិន​មែន​ស្ថិត​នៅ​ពាស​ណា​ពាស​ណី​ទេ ត្រូវ​តែ​មាន​កំណត់។ កំណត់​នេះ​នៅ​កន្លែង​ណា? កំណត់​នេះ​ក្នុង​អង្គហេតុ​តុលាការ​បាន​យល់​ច្បាស់​លាស់​ក្នុង​អង្គហេតុ គឺ​ថា​ទឹកដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​កំណត់​ដោយ​ផែនទី​ឧបសម្ពន្ធ​១ ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម ពី​ឆ្នាំ​១៩០៤ ទៅ​ឆ្នាំ​១៩១៧»

លោក​បន្ត​ថា ភាគី​កម្ពុជា មាន​អ្នក​ជំនាញ​ច្បាប់ និង​អ្នក​ជំនាញ​ផែនទី​កម្ពុជា ទាំង​បរទេស និង​ជាតិ សរុប​ចំនួន ១២​នាក់។ សវនាការ​ដោយ​ផ្ទាល់​មាត់​រវាង​ភាគី​កម្ពុជា និង​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ គឺ​មាន​រយៈពេល ៥​ថ្ងៃ ចាប់​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី១៩ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កម្ពុជាដឹកនាំដោយ​លោក ហ៊ុន​​ សែន​ មានភាពកម្សោយច្រើន
សាលដីកាទីក្រុងឡាអេ បានចូលជាធរមានតាំងពីឆ្នាំ​1962 ហើយក្រោយមកក៏ពុំដែលមានបញ្ហាពីប្រទេសថៃ តែឥឡូវនេះបែរជាមានបញ្ហាមិនចេះចប់ ជាពិសេសតែងកើតឡើងជិតពេលបោះឆ្នោតមកដល់។ ឫក៏ជាល្បែងបិទពួន Tom ans Jerry?

Apr 11, 2013 12:06 AM

KONE KHMER

ពី PHNOM PENH

TO KHMER:
PREAH VIHEAR IS CAMBODIAN ANTIQUE TEMPLE. KHMER BUILDT AND IT ON CAMBODIA, IT BELONG TO KHMER.
THAI WANTED TO HAVE THIS TEMPLE AND KHMER WON THE LAWSUIT IN 1962.
HUN SEN! YOU DO NOT PLAY GAME WITH THAI BY INVITE THEM TO TRICK KHMER CITIZEN BECAUSE OF YOUR POLITICAL PURPOSE TO STAY IN THE POWER !!!!!!!!!!!

Apr 10, 2013 09:26 PM

គេហទំព័រ​ទាំងមូល